លោក ថន ប៊ុនថា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ ,ឯកឧត្តម ឃួន ណាត សមាជិកក្រុមប្រឹក្សាខេត្ត ,ឯកឧត្តម លី ណាំ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកអនុប្រធានមន្ទីរ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា បុគ្គលិកជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក អ៊ុច ស៊ុនហាក់ អនុប្រធានការិយាល័យលទ្ធកម្មសាធារណៈ ដែលបានទទួលមរណៈភាពដោយរោគាពាធ ដែលកម្មវិធីបុណ្យប្រព្រឹត្តទៅនៅគេហដ្ឋានភូមិព្រៃបឹង ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។